ចង់ដឹងថាធូរ៉េនមានអត្ថប្រយោជន៍អីខ្លះអត់?

អត្ថបទ៖ ឡេង វាសនា
ប្រភព៖   មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្ដបូរាណ



អ្នកខ្លះនិយាយថា ពីស្អប់ធូរ៉េននុះស្អប់ ដល់ថ្នាក់ចង់ប្រើប្រាស់អំពើហិង្សាលើអ្នកញុំទៀតផង។ ចាប់ពីពេលនោះមក ធូរ៉េនក៏ក្លាយជាសត្រូវស្លាប់រស់របស់មនុស្សចំនួន ស្របពេលអ្នកដែលចូលចូល ញុំវិញ ក្រៅពីនិយាយថាឆ្ងាញ់ អត់ដឹងថាធូរ៉េននឹងមានអត្ថប្រយោជន៍អីផ្សេងទៀត។ វាគ្មានអីចម្លែកទេ ដោយសារមនុស្សគ្រប់រូបតែងតែងមានចំណង់ចំណូលចិត្ដខុសគ្នា ហើយគេធ្វើអ្វីទៅតាមចំណូលចិត្ដ របស់គេ ជាពិសេសការញុំនឹងតែម្ដង។

សង្ឃឹមថាតាមរយៈអត្ថបទនេះ អ្នកអាននឹងទទួលបានចំណេះបន្ថែមទៀតទាក់ទិនទៅនឹងអត្ថប្រយោជន៍ នៃផ្លែធូរ៉េន ដែលរួមចំណែកក្នុងការថែរក្សាសុខភាពប្រចាំថ្ងៃ។ ដើមធូរ៉េន ជាប្រភេទដើមឈើដែល មានកម្ពស់ប្រហែល ៥-២៥​ម។ ហើយភាគច្រើន ដំណាំប្រភេទនេះច្រើនដាំជាចំការលើដីក្រហម មានជីជាតិនៅតំបន់ភ្នំ ដើម្បីយកផ្លែប្រើការជាអាហារ ឬច្នៃធ្វើបង្អែម។ ដំនាំធូរ៉េនភាគច្រើន ត្រូវបានដាំនៅ ក្នុងខេត្ដមួយចំនួនក្នុងប្រទេសកម្ពុជា មានដូចជា កំពង់ចាម កំពត មណ្ឌលគិរី និងខេត្ដរតនៈគិរីជាដើម។

ដំនាំធូរ៉េន មានដូចជាស្លឹក សាច់ផ្លែទុំ សំបក គ្រាប់ និងឬសត្រូវបានគេយកទៅព្យាបាលជំងឺមួយចំនួន។ ជាក់ស្ដែង គេយកស្លឹកធូរ៉េនទៅដាំទុកឲ្យត្រជាក់ល្មម ហើយត្រាំ ឬងូតដើម្បីព្យាបាលជំងឺខាន់លឿង។ ចំណែកស្លឺក និងឬស គេយកទៅដាំហូបដើម្បីព្យាបាលគ្រុនក្ដៅ ហើយបើឬសវិញ គេយកទៅដាំហូប ដើម្បីព្យាបាលគ្រុនក្ដៅ ដែលរុំារៃមិនព្រមជា។ ចុងក្រោយ សាច់ផ្លែ ជាជំនួយកំលាំង ដែលមនុស្សភាគ ច្រើនជឿថា វាអាចជំនួយដល់សមត្ថភាពផ្លូវភេទរបស់បុរស។







Share on Google Plus

About AngkorTeam

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment