ធ្វើម៉េច ទើបរក្សាចំណងស្នេហ៍រហូតដល់ជីវិតអាពាហ៍ពិពាហ៍

Photo by Leng Veasna (PACE48 Cambodia)


តើអ្នកធ្លាប់គិតទេថា តើត្រូវធ្វើអ្វីខ្លះដើម្បីថែរក្សាមនុស្សដែលយើងស្រឡាញ់នៅពេលបច្ចុប្បន្ន រហូតដល់ជីវិតអាពាហ៍ពិពាហ៍? ជាការពិតណាស់ ខ្ញុំជាជាក់ថាក្ដីស្រឡាញ់ចំពោះមនុស្សខ្លួនស្រឡាញ់គឺសំខាន់ ហើយសង្ឃឹមថានឹងបានរៀបការជាមួយគ្នាផងដែរ។ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការថែរក្សាចំណងនៃក្ដីស្រឡាញ់ឲ្យបានយូរអង្វែង និងមានសុភមង្គល។
ការថែរក្សាចំណងនៃក្ដីស្រឡាញ់ឲ្យបានយូរអង្វែង និងមានសុភមង្គល គឺចំាបាច់ត្រូវមានកាតព្វកិច្ចសំខាន់ៗជាច្រើនត្រូវធ្វើ។ ដើម្បីថែរក្សាចំណងស្នេហ៍ឲ្យបានស្ថិតស្ថេរ ទាមទារការស្មោះត្រង់ ការនិយាយមួយគ្នាដោយបើកចំហរ ការសម្របសម្រួល ហើយឆន្ទះរបស់អ្នកទាំងពីរដែលចង់ដើរទៅមុខ រួមគ្នា។
Photo by Leng Veasna (PACE48 Cambodia)

 
ភាពស្មោះត្រង់ និងការសន្ទនាដោយបើកចំហរ៖ និយាយទៅកាន់មិត្ដស្រី/ប្រុសរបស់អ្នកទល់មុខគ្នា ដើម្បីស្វែង យល់ពីគ្នាទៅវិញទៅមក។ ស្វែងរកពេលវេលាសមរម្យណាមួយដើម្បីនិយាយគ្នាដោយបើក ចំហរនិងមានភាពស្មោះត្រង់ ចំពោះរឿងហេតុទាំងឡាយដែលកើតមាន។ កំឡុងពេលសន្ទនា អ្នកអាច រើសយករឿងណាមួយដែល អ្នកគិតថាអាចធ្វើឲ្យអ្នកនឹងដៃគូររបស់សប្បាយរីករាយ។ នេះជាវិធីសាស្រ្ដ មួយដែលអាចឲ្យយើងបំភ្លេចនូវរឿងរាវដែលធ្វើឲ្យអ្នក និងដៃគូររបស់មិនសប្បាយចិត្ដ។
 
ផ្ដល់តម្លៃដល់ដៃគូររបស់អ្នកដោយការស្ដាប់៖យកចិត្ដទុកដាក់ទៅលើអ្វីដែលដៃគូររបស់កំពុងនិយាយ ហើយមិនត្រូវបង្អាក់ ឬក៏រិះគន់ចំពោះអ្វីដែលដៃគូរនិយាយ។ អ្នកដឹងទេ វិធីនេះអាចធ្វើឲ្យដៃគូរ របស់អ្នក ឲ្យតម្លៃលើអ្នកកាន់ខ្លាំង ហើយហ៊ានប្រាប់នូវអ្វីដែលចង់ធ្វើនៅពេលអនាគត ឬបញ្ហានានាដែលលាក់ទុក ក្នុងចិត្ដ។ ឆ្លៀតឪកាសនេះអ្នកអាចផ្ដល់ជាដំបូន្មាន ឬដំណោះស្រាយទៅកាន់ដៃគូររបស់អ្នកផងដែរ។

កុំយករឿងផ្ទាល់ខ្លួនមក លាយឡំនៅពេលមានទំនាស់គ្នា៖
   មានដៃគូរសង្សាជាច្រើនបានយករឿងផ្ទាល់ខ្លួន ដែលមិនសប្បាយចិត្ដនៅពេលអតីតកាល មកដាក់សំពាធលើដៃគូររបស់ខ្លួនដែលអាចធ្វើឲ្យភាពមិនសប្បាយរិតតែខ្លាំងឡើងៗ ដែលអាចជៀនទៅរកការបែកបាក់គ្នា។ ព្យាយាមធ្វើការសម្របសម្រួលនៅ ពេលសន្ទនាជាមួយដៃគូរ នឹងជៀសវាងការរិះគន់នានាដែលបានកើតរួចទៅហើយនៅពេលអតីតកាល។

ធើ្វរឿងរ៉ាវដែលល្អសម្រាប់ដៃគូរ៖ មានវីធីជាច្រើនប្រភេទណាស់ ដែលអ្នកអាចធ្វើរឿងរ៉ាវណាមួយសម្រាប់ ដៃគូររបស់អ្នក សប្បាយរីករាយ មិនចាំបាច់តែទិញរបស់ស្អាតហើយថ្លៃៗ សម្រាប់ពួកគេនោះទេ។អ្នកជឿទេ ការទិញរបស់ថ្លៃៗដល់ដៃគូររបស់អ្នក ជាការពិតណាស់វាអាចធ្វើឲ្យពួកគេសប្បាយចិត្ដ មួយពេលប៉ុន្ដែអ្នកខ្លួនឯងប្រកដជាសោកសៅ មិនសប្បាយចិត្ដនៅពេលដែលអ្នកមិនសូវមានថវិកា។ជាបទ ពិសោធជាក់ស្ដែង យើងអាចធ្វើរឿងរ៉ាវធម្មតាៗ ដូចជាជួយយកសំរាមទៅដាក់នៅកន្លែងគួរសម ជួយលាង ចានឆ្នាំង ដាំបាយ ផ្ញើសារឲ្យពួកគេ ឬក៏បេះផ្កាសាមញ្ញណាមួយពីកន្លែងណាមួយឲ្យពួកគេ។ ជឿខ្ញុំចុះវីធីនេះ អាចធ្វើឲ្យពួកគេស្រឡាញ់អ្នកស្ទើរលេប។ អ្នកត្រូវចងចាំថា ត្រូវដាក់ពួកគេក្នុងចិត្ដរបស់ អ្នកហើយរកវិធីសាស្រ្ដឯាយៗ ផ្សេងទៀតដែលអាចឲ្យពួកគេរីករាយរាល់ថ្ងៃ។

រួមគ្នាធ្វើការ៖ ជាការពិតណាស់ការទំនាក់ទំនងរវាងដៃគូរ គឺជាការធ្វើការរួមគ្នាជាជាងការ ប្រកួដប្រជែង។ គិតអំពីភាពជោគជ័យរបស់អ្នក ជាមួយនឹងភាពជោគរបស់ដៃគូរ ដើម្បីផ្ដល់នូវកម្លាំងចិត្ដដ៏មហិមាដល់អ្នក ក្នុងការទៅដល់គោលដៅនៃសក្ដានុពលរបស់អ្នក។ គិតអំពីប្រយោជន៏រួមប្រសើរជាងការគិតតែប្រយោជន៍ របស់ខ្លួនឯង ដែលវាអាចមានផលប៉ះពាល់អវិជ្ជមានដល់ជីវិតរបស់អ្នកនឹងដៃគូររបស់អ្នក។ ដូច្នោះអ្នក ត្រូវជំរុញ និងលើកទឹកចិត្ដដៃគូររបស់អ្នក ធ្វើរឿងរ៉ាវណាដែលមានប្រយោជន៍។ កុំព្យាយាមរារាំង រឺបំបាក់ ទឹកចិត្ដរបស់ដៃគូររបស់ក្នុងការសម្រេចគោលបំណងរបស់ពួកគេ។

ចង់ឲ្យដៃគូរជឿទុកចិត្ដលើអ្នក អ្នកត្រូវមានភាពស្មោះត្រង់៖ ការក្បាច់ពាក្យសន្យា អាចធ្វើឲ្យទំនាក់ទំនង របស់អ្នកមានការរង្គោះរង្គើរ ហើយជោគវាសនានៃទំនាក់ទំនងរបស់អ្នកក៏អាចនឹងត្រូវបញ្ចប់ផងដែរ។ដើម្បីជៀសវាងហេតុការទំាងនេះ អ្នកត្រូវមានស្មោះត្រង់ និងហ៊ានប្រឈមមុខ ទោះបីពេលខ្លះគេអាច គិតថាអ្នកជាមនុស្សអាក្រក់ក៏ដោយ។ភាពស្មោះត្រង់គឺពិតជាសំខាន់បំផុត នៅក្នុងគ្រប់ទំនាក់ទំនង ហើយ វាក៏អាចធ្វើឲ្យអ្នកទទួលនូវអ្វីដែលអុ្នកចង់បានថែមទៀតផង។
 
វិធីសាស្រ្ដចុងក្រោយមួយទៀតគីការផ្ដល់កម្លាំងចិត្ដ៖ នៅពេលដែលដៃគូររបស់អ្នកជួបប្រទះនូវបញ្ហាលំបាក ណាមួយ គ៏មានន័យដៃគូររបស់អ្នកកំពុងតែត្រូវការការគាំទ្រខាងផ្លូវចិត្ដជាងអ្វីផ្សេងទៀត។ នៅពេលដែល ពួកគេត្រូវការជំនួយ ប្រកដថាអ្នកជាមនុស្សដំបូងសម្រាប់ពួកគេ។ មិនត្រូវខឹងចំពោះអ្វីដែលពួកគេពិបាក ចិត្ដ ដែលអាចធ្វើឲ្យពួកគេកាន់តែយ៉ាប់យឺនឡើងៗ ហើយត្រូវគិតថាអ្នកជាមនុស្សចំាជួយពួកគេ និងយល់ អំពីពួកគេ ហើយមិនត្រុវវាយតម្លៃចំពោះអ្វីដែលពួកគេបានធ្វើនោះទេ។
Share on Google Plus

About AngkorTeam

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment